Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់

មនុស្សដដែលថែមកម្មករសុខទ្រីមានគង់
  ថៅកែ : ចុះពួកអាអស់ទាំងនេះទៅណាមកណាដើរចោលការ? យី! ពួកអានេះការនៅដៃវាហ៊ានដើរចោលការ។
  គង់ : ពួកខ្ញុំឮសូរមានការជជែកខ្លាំងពេកហាក់ដូចជាមានរឿងអ្វីបានជាបបួលគ្នាមកមើល។
  ថៅកែ : ទៅ!នាំគ្នាទៅធ្វើវិញភ្លាមទៅ!
  ទ្រី : បាទ! សួរសុខទុក្ខលោកបងហំបន្តិចសិន។
  ថៅកែ : យី! ឯងអស់នេះវាឡើងចាងទាំងអស់គ្នាហើយ! អញនិយាយអ្វីក៏គ្មាននរណាស្ដាប់ដែរឥលូវ។ បើដណ្ដើមតែធំទាំងអស់បាន អ្នកណាធ្វើគូលីអ្នកណាធ្វើថៅកែ? ឬមួយអឯងអស់នេះដូចជាពួកគូលីឯទៀតមួយថ្ងៃៗគ្មានធ្វើការអ្វីសោះជំនុំគ្នាតែពី រឿងបះបោរដំឡើងប្រាក់ខែ។ អញប្រាប់ឯងមុនធ្វើជាមួយថៅកែណាទៀតបានជាមួយអញមិនបានជាដាច់ខាត។ កើត មកជាមនុស្សក្នុងសង្គមវាតែងមានឋានះខ្ពស់ទាបជាធម្មតាតាមចង្វាក់តាក់តែងមក។ចុះបើយើងចេះតែបះបោរចង់ស្មើរ មុខដូចៗគ្នាតើបាននរណាធ្វើកូន? ស្ដាប់បានទេអាសុខអាមាន?
  សុខ : បាទ! មាន : ព្រះបាទម្ចាស់!
  ថៅកែ : អាគង់!អាទ្រី!
  អាគង់ : មិនយល់មិនដឹងជាថៅកែចង់ថាអ្វីអំបាញ់មិញ?
  ថៅកែ : ណ្ហើយទៅអាមនុស្សមិនយល់នៅតែមិនយល់ដដែលនេះឯង
កម្មករទាំងអស់រៀបទៅ
  ផានីត : កុំអាលអញ្ជើញទៅបងទាំងអស់គ្នា។ ខាតការមួយព្រឹកចុះថ្ងៃនេះចាំជួយឮជួយស្ដាប់រឿងពូហំផង។
  ថៅកែ : អាផានីតអាណាធ្វើអ្វីឯង?
  ផានីត : ថៅកែឯងហ្នឹងធ្វើខ្ញុំ! ធ្វើឱ្យខ្ញុំឆ្កួតចិត្តលើមនុស្សដែលឃើញតែពីលុយពីមាន។ រស់សព្វថ្ងៃរស់សម្រាប់តែធ្វើម៉េចបើកលុយ ឱ្យហើយ។ ក្នុងការគិតនេះគ្មានការគិតល្អជាទេគិតតែពីរកល្បិចអយុត្តិធម៌លេងស្នៀតអាក្រក់គ្រប់យ៉ាងតាំងពីប្រើវិធី សូកប៉ាន់វិធីកៀងមនុស្សឱ្យចូលដៃជាមួយខ្លួនរហូតដល់ធ្វើគ្រោងការសម្លាប់មនុស្សដែលអាចក្លាយទៅជាចម្បាំងចក្រពត្តិ គ្រប់យ៉ាងដើម្បីឱ្យតែបានលុយបានលុយច្រើនៗជាងគេ។
  ថៅកែ : (ស្រែក) អាផានីត! ចេញពីផ្ទះអញឱ្យឆាប់!
  ផានីត : ខ្ញុំចោទថៅកែឯងពេញទីថាជាចោរចោរជាន់ខ្ពស់ព្រោះចេះបន្លំតែការពិតមនុស្សសម្លាប់មនុស្សដូចជាសម្លាប់បីនាក់ក្នុង ការបុកឡានពីម្សិលមិញ។
  ថៅកែ : មិនមែនអញទេគឺអាហំ។
  ផានីត : មិនមែនពូហំទេគឺថៅកែឯងជួលពូហំឱ្យប្រព្រឹត្តបទឧក្រិដ្ឋនោះដល់ពូហំធ្វើហើយមិនព្រមឱ្យ១ម៉ឺនរៀលទៅគាត់ ទៀត។ នេះហើយសេចក្ដីពិត។ បងចូរដឹង បងមាន បងសុខ បងគង់ បងទ្រី ជួយស្ដាប់ជួយឮថៅកែយើងជាចោរចោរប្លន់តែ ទាំងអស់គ្នា។
  ថៅកែ : ទេ!ទេ! អញមិនមែនចោរទេ។ ខ្យ៉ានជួយអញផងអាមាន អាគង់ អាសុខ អាទ្រី បើមានពួកគិញមកសួររឿងអ្វីតោងឯងជួយអញ ផងចាំអញឱ្យលុយ។
  ហំ : នែ! មិត្តទាំងបួន! យើងជឿថាឯងទាំងអស់គ្នាបានភ្លឺភ្នែកខ្លះហើយថៅកែនេះគ្មាននឹកអាណិតយើងស្រលាញ់យើងដូចសំដីតែង និយាយនោះទេគិតតែពីប្រើយើងដើម្បីយកញើសឈាមយើងទៅពូតឱ្យបានជាលុយជួនកាលបោកយើងដើម្បីយកញើស ឈាមយើងដូចបានបោកអញជាភស្ដុតាងស្រាប់។ លុះអំណាចចង់ចំណេញខ្លាំងពេកថៅកែមិនញញើតនឹងប្រើវិធីអមនុស្ស ឡើយពួកនេះគ្មានចេះស្នេហាជាតិដល់តិចតួចទេមាតុភូមិរបស់គេគឺ ”លុយ” នេះឯង
  យ៉ាន : ពុទ្ធោអើយ!
  ថៅកែ : អាបួននាក់ឯងគ្មានដឹងឮអ្វីទេណា! បើគេសួរចាំអញគិតឱ្យម្នាក់៥០។
  ហំ : លុយ៥០០៛ចាយតែមួយភ្លែតអស់ហើយ។ ឬសេចក្ដីយុត្តិធម៌ទៀតបើយើងយកមកដាក់ក្នុងខ្លួនហើយមិនចេះសាប សូន្យទេ។ មិត្តទាំងបួនត្រូវពិចារណាឱ្យមែនទែន។
  ថៅកែ : សេចក្ដីយុត្តិធម៌មានតែឈ្មោះទេ! ក្នុងលោកនេះគ្មាននរណាប្រតិបត្តិសេចក្ដីយុត្តិធម៌បានឡើយ។ ពីព្រោះឬមួយតាមការពិត គ្មានសេចក្ដីយុត្តិធម៌ទេឬជនមួយពួកចេះតែមានរបៀបយល់លើសេចក្ដីយុត្តិធម៌ប្លែកៗគ្នា។ យុត្តិធម៌របស់ជនមួយក្រុមខុសនឹង យុត្តិធម៌របស់មួយក្រុមទៀត។ ទាំងពីរក្រុមធ្វើអំពើផ្ទុយគ្នាស្រលះតែក្រុមមួយៗសុទ្ធតែប្រកាសខ្លួនថាខ្លួនធ្វើតាមសេចក្ដី យុត្តិធម៌ទាំងអស់។ ដូចនេះនៅទីបំផុតមានតែ ”លុយ” ទេដែលអាចធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីជជែកនៅលើសេចក្ដីយុត្តិធម៌ ឬអយុត្តិធម៌។ យកលុយវិញទៅអាបួននាក់អញឱ្យម្នាក់១ពាន់រៀលបើឯងឆ្លើយថាមិនបានដឹងឮរឿងអ្វីទេ។
  ផានីត : បងទាំងបួនកុំឱ្យគេយកទឹកលុយមកទិញទឹកចិត្តយើងបាន។ កុំធ្វើជាមនុស្ស ”សំបក” សុខចិត្តលក់គំនិតឱ្យគេអស់នៅតែ ”សំបក” សំរាប់ការជាអាយ៉ងចាក់ត្លុកទៅតាមគេញាក់ដោយកម្លាំងលុយ។
  ហំ : មិត្តទាំងបួនពេលនេះថៅកែត្រូវការឯងគេថាឱ្យឯងម្នាក់១ពាន់រៀលដល់ពេលគេឈប់ត្រូវការឯងគេអាចប្រើស្នៀតមួយកាច់ពី ឯងម្នាក់ជាង១ពាន់រៀលវិញផងពីព្រោះមនុស្សនេះគ្មានជឿលើសេចក្ដីយុត្តិធម៌លើអំពើល្អខ្ពស់ទាបឡើយ។
  យ៉ាន : ឱ! ឪវាអើយ! ខ្ញុំទើបនឹងដឹងរឿងថៅកែយើងចិត្តចោរជាមនុស្សអាក្រក់ណាស់។
  ថៅកែ : (និយាយតែម្នាក់ឯង) នៅទីបំផុតខ្ញុំនៅតែម្នាក់ឯងទេដឹង? ទេដូចនេះមិនកើតទេអញយកលុយអញចាយទាំងអស់ឱ្យតែអញបាន បក្សពួកគ្រាន់ធ្វើជាគ្នាកុំឱ្យចិត្តអញកំព្រាពេក (លឺ)អាមាន! អញឱ្យឯង៣០០ពាន់អាឯងថាដូចម្ដេច?
  មាន : ថៅកែ…ថៅកែ…ចុះអាសុខ?
  ហំ : គេប្រើស្នៀតបំបែកពួកយើងហើយត្រូវយើងចងគ្នាជាបាច់វិញឱ្យបានទើបផ្ដួលពួកជិះជាន់មនុស្សបាន។
  សុខ : ណ្ហើយលុយដែលថៅកែបម្រុងឱ្យពួកខ្ញុំថៅកែវេរទៅឱ្យលោកបងផងចុះ។
  ហំ : ទេអាសុខអញមិនព្រមយកលុយនេះទៀតទេអញសុខចិត្តឱ្យវង្សត្រកូលអញស្លាប់ចុះដើម្បីសេចក្ដីពិតផ្ទុះឡើងរួចទើបបានដឹងឮ គ្រប់ៗគ្នាហើយរកផ្លូវដោះស្រាយឱ្យបានឃើញ។
  ថៅកែ : អញក៏មិនខ្ចីឱ្យអាឯងដែរលុយអញមានអញសុខចិត្តដុតចោល។
  ផានីត : លោកអើយជួយស្ដាប់ពីរោះណាស់មានលុយស៊ូដុតចោលត្រង់អ្នកក្រមិនព្រមជួយ។
  ថៅកែ : (ចង់រត់ចេញ) នៅជជែកជាមួយអាអស់នេះមិនបានការសោះ!
  ហំ : ពួកយើងស្ទាក់កុំឱ្យចេញរួចហ៊ុមថៅកែចិត្តចោរនាយទុនទុច្ចរិតនេះឱ្យជាប់
ទាំងអស់គ្នាធ្វើតាមកម្មករទាំងបួនធ្វើដោយញញើត ញញើម។
  ថៅកែ : ណ្ហើយអា៤នាក់អញនិយាយជាចុងបង្ហើយចុះ អាសុខ១ម៉ឺន អាទ្រី១ម៉ឺន អាគង់១ម៉ឺន។
  មាន : ១ម៉ឺនថៅកែហ៊ានឱ្យ១ម៉ឺន។
  យ៉ាន : មានអើយ! លុយបានដោយសំណូកក្ដៅក្រហាយមានឯងយកទៅក៏ទុកបានមិនយូរដែរ។ លុយរកបានដោយងាយចាយក៏ដោយ ងាយប្រហែលជាមានឯងយកទៅលេងល្បែងចាញ់អស់ផងមើលទៅចុះដល់អស់លុយនោះទៅមានឯងយ៉ាងដូចម្ដេចទៅទៀត ក្រៅពីនឹកស្ដាយថាអញបានភរគេបានក្បត់មិត្តអ្នកក្រដូចគ្នា។ រំពឹងលើថៅកែគេមិនជួយឯង១ជីវិតទេគេមើលឃើញតែលុយនឹង គ្នាគេបីបួននាក់ប៉ុនោះ។
  គង់ : មែន! ពួកយើងកុំចាញ់បោកថៅកែកុំចាញ់បោកអាពួកនាយទុនមូលធនដែលជាឈ្លើងជញ្ជក់ឈាមអារកយើងជិះជាន់យើងបឺត ញើសបឺតឈាមយើងគ្រប់ពេលវេលា។ យើងត្រូវតែរួមគ្នាពួតដៃគ្នាចងសាមគ្គីឱ្យស្អិតមួតហើយពុះពាររកសខ្មៅឱ្យទាល់តែឃើញ។
  ទ្រី : អាគង់និយាយត្រូវ! ខ្ញុំមិនព្រមយកលុយ១ម៉ឺនរបស់ថៅកែដើម្បីឱ្យមិត្តអ្នកក្រដូចគ្នាស្លាប់ដោយអយុត្តិធម៌ទេ។
  ផានីត : បងគង់បងទ្រីនិយាយត្រូវណាស់។ ខ្លួនខ្ញុំក៏សុំចូលដៃជាមួយនឹងពួកបងៗដែរ។ យើងទាំងអស់គ្នាតោងរួមដៃគ្នាចង្អុលមុខចោរ ឱ្យចំចោរជាន់ខ្ពស់ដែលចេះប្រើវិធីនិងគ្រឿងរាប់មិនអស់សំរាប់បំផ្លាញសង្គមខ្មែរសង្គមមនុស្ស។ ចោរបែបនេះខ្លាំងជាចោរ ធម្មតាដែលលួចឬប្លន់ឯកជនព្រោះចោរលួចហុតឈាមខ្មែរគ្រប់គ្នាដោយប្រើវិធីបន្លំបំបាត់សូកប៉ាន់និងអំពើមនុស្សច្រើន ទៀត។ ចោរនេះជាចោរប្លន់ជាតិព្រោះចោរបែបនេះមិនខ្លាចនឹងចូលដៃនឹងបរទេសលក់ជាតិខ្មែរដើម្បីខ្លួនបានចំណេញឡើយ។ ………………………….
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)