Telegram Channel
Youtube Channel
Online TV

កុលាបប៉ៃលិន

អារម្ភកថា


អក្សរសិល្ប៍ខ្មែរ


រឿង៖ កុលាបប៉ៃលិន



ដោយ៖ លោក​ ញ៉ុក​ ថែម
កើតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩០៣ ហើយបានស្លាប់នៅឆ្នាំ១៩៧៤
រឿងកុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់លោកញ៉ុក ថែម ដែលបាននិពន្ធកាលពីព.ស.២៥០៤ ត្រូវនឹង គ.ស.១៩៦០ គឺជាវណ្ណកម្មមួយ ដែលមានប្រជាប្រិយភាពមិនចាញ់ រឿងផ្កាស្រពោន របស់កវី នូ ហាចឡើយ។
ខ្សែរឿងកុលាបប៉ៃលិនដំណាលអំពីក្មេងកម្សត់ម្នាក់នៅក្នុងសម័យអាណានិគមបារាំង ដែលមានឈ្មោះថាចៅចិត្របានផ្លាស់ទីលំនៅពីស្រុកកំណើតរបស់ខ្លួនបន្ទាប់ពីឪពុកស្លាប់ មកប៉ៃលិនហើយជួបនឹងនាង ឃុន នារី ដែលជាកូនស្រីរបស់ចៅហ្វាយនាយរបស់ខ្លួនគឺលោកហ្លួង រតនសម្បត្តិ។ ដំណើររឿងបន្តដោយភាពមិនចុះសម្រុងគ្នារវាងតួឯកប្រុស និងតួឯកស្រីដោយសារតែវណ្ណៈគ្រួសាររបស់ខ្លួន និងការតស៊ូក្នុងជីវិតរបស់ចៅចិត្ររហូតទទួលបានជោគជ័យ។
និពន្ធ​ដោយ៖​ លោក​ ញ៉ុក​ ថែម
ព.ស.២៥០៤ ត្រូវនឹង គ.ស.១៩៦០